loading...

Friday, February 24, 2017

ជួយShare ដើម្បីជីវិតកម្មករ និងទាំងអស់គ្នា!! ប.ស.ស នៃក្រសួងការងារ ផលិតស្ព័តអប់រំដល់អ្នកបើករថយន្តដឹកកម្មករ ដាស់តឿនដល់អ្នកបើកបរ ដាច់ខាតត្រូវគោរពច្បាប់ចរាចរណ៍​!! (មានវីដេអូ)


(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផលិតជាខ្សែវីដេអូអប់រំមួយ ក្នុងគោលបំណងចង់ឲ្យអ្នកបើកបរយានយន្ត ដាច់ខាតត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីដាស់តឿនដល់អ្នកបើកបរដឹកកម្មករ ត្រូវពិនិត្យយានយន្តរបស់ខ្លួន ឲ្យបានគ្រប់ជ្រុងជ្រោយ មុនពេលបើកបរ។



អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវទទួលខុសត្រូវខ្ពស់ ចំពោះសុវត្ថិភាពរបស់កម្មករនិយោជិត​ មុនពេលចេញដំណើរ ពិសេសត្រូវ​ត្រូតពិនិត្យគ្រឿងម៉ាស៊ីន​ សំបកកង់​ ប្រព័ន្ធហ្វ្រាំង​ ធុងទឹក​ ភ្លើងសញ្ញាឆ្វេង-ស្តាំ​ កញ្ចក់ឆ្វេង-ស្ដាំ​ ប្រេងម៉ាស៊ីន​ និងប្រេងប្រអប់លេខ ជាដើម។

អ្នកបើកបរក៏មិនត្រូវបើកលើសល្បឿនកំណត់,​ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង,​ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងញៀន,​ មិនត្រូវបើកបរក្រោមស្ថានភាពងងុយដេក,​ មិនត្រូវនិយាយទូរស័ព្ទក្នុងពេលបើកបរ៕ ប្រភព៖ FreshNewsAsia




សូមទស្សនាស្ព័តអប់រំខ្លីដែលផលិតឡើងដោយ បេឡាជាតិរបបសន្តិសុខសង្គម ដូចខាងក្រោម៖


No comments:

Post a Comment

Author