loading...

Wednesday, April 12, 2017

ធ្វើឲ្យភ្ញាក់ផ្អើលក្នុងបណ្តាញសង្គមហ្វេកប៊ុក ខណៈស្រ្តីម្នាក់ផុសរូបភាពAlien ប៉ុន្មានសន្លឹកលើគណនីរបស់នាង!!


បណ្តាញសង្គម៖ កាលពីយប់ថ្ងៃទី ០៨ មុននេះ រូបភាពមួយសន្លឹក បានធ្វើឲ្យអ្នកនៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមនានា នាំគ្នា ច្របូកច្របល់ គិតមិនយល់ និងនាំគ្នាចែកចាយ យ៉ាងឆាប់រហ័សក្នុងពេលតែមួយភ្លែត ខណៈដែលមាន បណ្ដាគេហទំព័រសារព័ត៌មានធំៗ ក៏ធ្វើការចុះផ្សាយដូចគ្នា។ យ៉ាងណាមិញរូបភាពមួយសន្លឹកនេះ ត្រូវបានគេទស្សទាយថាជា អេលាន ដែលបង្ហោះ ចូលទៅ Reddit បន្ទាប់ពីបង្ហោះឡើងនៅក្នុង ហ្វេសប៊ុកមុនគេបង្អស់ ដោយនាង Gianna Peponis ជាអ្នករស់នៅកាលីហ្វញ៉ា សហរដ្ឋ អាមេរិក និងនាង បានសរសេរជាសារថា នាងមិនគួរណាបង្ហោះរូបភាពនេះទេ តែនាងពិតជាមិនអាច បញ្ឈប់ចិត្ដចង់ដឹងថា នេះជារបស់អ្វីនោះទេ ដែលនាងបានលឺសម្លេងស្រែក ប្រហែលជាម៉ោង ១១យប់ និងចេញទៅខាងក្រៅផ្ទះ និងឃើញរបស់នេះតែម្ដង។

សូមមើលរូបភាពខាងក្រោម ដែលធ្វើឲ្យផ្អើលអ្នកអនឡាញ និងយល់ថា ជាអេលាន(Alien)៖



យ៉ាងណាមិញ រឿងពិតយ៉ាងណា មិនត្រូវបាន នរណាបញ្ជាក់នោះទេ ដែលក្រោយពីបង្ហោះរូបភាពនេះ មានអ្នកប្រើប្រាស់ អ៊ិនធើណេតមួយចំនួន និយាយថា នេះពិតជា អេលាន ខណៈដែលអ្នកផ្សេង និយាយថា នេះគ្រាន់តែជាសត្វ ដែលកើតមក មិនគ្រប់លក្ខណៈប៉ុណ្ណោះ។

ចុះប្រិយមិត្ដ យល់យ៉ាងណាដែរ ចំពោះរូបភាពនេះ ?
តើនេះអាចជា អេលាន ពិតមែនទេ?

សូមអគុណប្រភព៖ Bayonpost

No comments:

Post a Comment

Author