loading...

Saturday, April 8, 2017

កូនខ្មែរឃើញហើយស្រក់ទឹកភ្នែក!! ទិដ្ឋភាពលោកវេជ្ជបណ្ឌិត «Beat Richner» ប្រគុំតន្ត្រីរៃអង្គាសថវិការជួយសង្គ្រោះជីវិតកុមារកម្ពុជា!! (មានវីដេអូ)


ហ្វេសប៊ុក៖ ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក នាំគ្នាភ្ញាក់ផ្អើល និងមានការចែកចាយជាច្រើននូវជីវប្រវត្តិ ក៏ដូចរូបភាព និងវីដេអូសកម្មភាពផ្សេងៗ របស់លោកវេជ្ជបណ្ឌិត «Beat Richner» បន្ទាប់ពីលោកវេជ្ជបណ្ឌិត  ធ្លាក់ខ្លួនឈឺជាទម្ងន់នៅប្រទេសស្វីស និងប្រកាសលាលែងពីប្រធាន មន្ទីរពេទ្យគន្ធាបុប្ផា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ។



ក្នុងការចែកចាយនោះផងដែរ គេសង្គេតឃើញវីដេអូមួយ ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន មានអារម្មណ៍កាន់តែក្តុកក្តួល និងមានចិត្តអាណិតអាសូរ លោកវេជ្ជបណ្ឌិត កាន់តែខ្លាំង ខណៈវីដេអូនោះបានបង្ហាញពីសកម្មភាព លោកវេជ្ជបណ្ឌិតមានវ័យកាន់តែចាស់ហើយ ក៏លោកនៅខិតខំប្រគុំតន្ត្រី Classic ជូនភ្ញៀវទេសចរណ៍បរទេស ដែលធ្វើដំណើរកម្សាន្តនៅខេត្តសៀមរាម បានទស្សនា ព្រមទាំងដើម្បីរៃអង្គាសថវិការជួយដល់ មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាកុមារកម្ពុជាផងដែរ៕ អត្ថបទ៖ Khmer5 News


តើប្រិយមិត្ត នឹងមានអារម្មណ៍យ៉ាងណាបន្ទាប់បានឃើញទិដ្ឋភាពមួយនេះ?? កុំភ្លេចជួយ Share ឲ្យមិត្តភក្តិបានឃើញផង!!

សូមទស្សនាវីដេអូអំពី សកម្មភាពលោកវេជ្ជបណ្ឌិត ប្រគុំតន្ត្រី ដើម្បីរៃអង្គាសថវិការជួយដល់ជីវិតកុមារកម្ពុជា ខាងក្រោមនេះ៖




No comments:

Post a Comment

Author