loading...

Wednesday, April 12, 2017

ល្បែងកម្សាន្តប្លែកៗ ១ចំនួនទុកជាយោបល់សម្រាប់លេងក្នុងឳកាសពិធីបុណ្យចូលឆ្នាំខ្មែរជិតមកដល់!! (មានវីដេអូ)


ហ្វេសប៊ុក៖ ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ កាន់តែខិតចូលមកដល់ហើយ ពី១ថ្ងៃ ទៅ១ថ្ងៃ នៅលើបណ្តាញសង្គមហ្វេសប៊ុក គេសង្គេតឃើញថា មានការបង្ហោះទិដ្ឋភាពប្លែកៗ និងគួរឲ្យចាប់អារម្មណ៍ជាច្រើន ជុំវិញពិធី​បុណ្យចូលឆ្នាំ​ថ្មី​នេះ។

ថ្ងៃនេះ ក្រុមការងារយើងសូមនាំអារម្មណ៍ប្រិយមិត្ត ទៅទស្សនាល្បែងកម្សាន្តមួយចំនួន ដែលប្រមូលពីលើបណ្តាញសង្គម ទុកជាគំនិតសម្រាប់ផ្តើមរកល្បែងកម្សាន្តប្លែកៗ។

ថ្ងៃទី ១ ៖ គេ​យក​ចង្ហាន់​ទៅ​ប្រគេន​​ភិក្ខុ​ទាំង​ឡាយ​នៅ​​តាម​វត្តអារាម ។ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​ វា​លុក​ចេតិយ ​នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​ គេ​ប្រគេន​ភេសជ្ជៈ​ដល់ភិក្ខុ​ទាំង​ឡាយ និមន្ត​ភិក្ខុ​សូត្រ​​ចម្រើន​ព្រះបរិត្ត និង​ សំដែង​ធម្ម​ទេសនា ។
ថ្ងៃទី ២ ៖ កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់ ​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា ​ជា​ដើម ។ ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បម្រើ ឬ​អ្នកក្រីក្រ​ទៀត​ផង ។ ពេល​រសៀល​ គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡាមនីចេតិយ ហើយ​និមន្ត​ភិក្ខុ​ទាំង​ឡាយ​​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង​​ប្អូន ដែល​បាន​ស្លាប់​ទៅ ។
ថ្ងៃទី ៣ ៖ ពេល​ព្រឹក​និមន្ត​ភិក្ខុ​ទាំង​ឡាយ​សូត្រ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច ​និមន្ត​ភិក្ខុ​ស្រង់​ទឹក និង​ស្រង់ព្រះពុទ្ធរូប (តាម​ការ​និយម​នៃស្រុក​ខ្លះ) ។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​លេង បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់​កូន​ខ្លែង​ជា​ដើម និង ​មាន​របាំត្រុដិ (ច្រើន​មាន​នៅខេត្តបាត់ដំបង សៀមរាប) ជា​ពិសេស​ទៀត​គឺ​រាំ​វង់​ តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ ។ អ្នក​​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កំសាន្ដ​បន្ត អ្នក​ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម ។
៕ អត្ថបទ៖ Khmer5 News

ចុះប្រិយមិត្តមាននឹងឃើញល្បែងអ្វីសប្បាយៗអ្វីទេ?? ជួយComment ផង!!




តោះចង់ដឹងទេថា មានអ្វីខ្លះ សូមទស្សនាវីដេអូខាងក្រោមនេះ៖






No comments:

Post a Comment

Author