loading...

Tuesday, April 11, 2017

លើសហើយលោកឪពុក!! បុរសម្នាក់ចងក្រម៉ាអូស កូនស្រី ឲ្យរត់តាមម៉ូតូទាំងទឹកភ្នែកនៅនៅម្តុំផ្សារថ្នលទទឹង ខេត្តកណ្តាល!! (មានវីដេអូ)


ហ្វេសប៊ុក៖ ថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយកើតឡើងលើបណ្តាញសង្គមហ្វេសប៊ុកទៀតហើយ ជុំវិញករណីការដាក់ទារុណកម្ម ដ៏ហួសហេតុ របស់បុរសជាឪពុកចំពោះកូនស្រី។ កាលពីថ្ងៃទី១១ ខែមេសា វេលាម៉ោង ៣ និង៥៣នាទី មានគណនីមួយឈ្មោះ «Thai Kosal» បានបង្ហោះវីដេអូLive អំពីវីដេអូជុំវិញខាងលើនេះ ធ្វើអ្នកលេងបណ្តាញសង្គមជាច្រើនសម្តែងការមិនពេញចិត្ត និងខឹងសម្បារយ៉ាងខ្លាំងចំពោះទង្វើរដ៏ហួសហេតុមួយនេះ។

តាមរយៈវីដេអូ ដែលមានរយៈពេលជាង ៣នាទី បានបង្ហាញពីសកម្មភាពបុរសដែលគេជឿថាជាឪពុកម្នាក់ បានប្រើក្រមារចង់ដៃកូនស្រីភ្ជាប់ទៅនឹងម៉ូតូ ហើយបើកបរអូសនាងតាមចញ្ចើមផ្លូវ ក្នុងទិដ្ឋភាព ដ៏អាក្រក់។ ក្មេងស្រីដែលទំនងជាមានអាយុតិចជាង ១៦ឆ្នាំ ទៅ ១៧ឆ្នាំ ត្រូវបានបង្ខំឲ្យរត់ទាំងទឹកភ្នែក លាយជាមួយសម្លេងយំតិចៗ តាមម៉ូតូបុរសជាឪពុក ខណៈដៃទាំងរបស់នាងត្រូវចងជាប់។ ទិដ្ឋភាព ដ៏ទើសភ្នែកមួយនេះ ត្រូវបានបញ្ឈប់ ដោយប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ នាំគ្នាអន្តរាគមន៍ឲ្យបុរសរូបនេះ បញ្ឈប់សកម្មភាពដ៏ឃោឃៅនេះភ្លាមៗ នៅកន្លែងកើតហេតុ។

គួរបញ្ជាក់ផងដែរថា ពុំទាន់មានព័ត៌មានអំពីមូលហេតុ ដែលនាំឲ្យឪពុករូបនេះ ដាច់ចិត្តធ្វើទារុណកម្មកូនស្រី យ៉ាងហួសហេតុបែបនេះនៅឡើយទេ។ តាមប្រភពព័ត៌មានពីគណនីខាងលើបានឲ្យដឹងថា ករណីនេះបានកើតឡើងនៅម្តុំផ្សារថ្នលទទឹង ខេត្តកណ្តាល៕ អត្ថបទ៖ Khmer5 News

សូមទស្សនាវីដេអូខាងក្រោមនេះ អំពីសកម្មភាពទាំងស្រុងដូចតទៅ៖


No comments:

Post a Comment

Author