loading...

Wednesday, April 12, 2017

ថាកុំចេះ តែហ៊ាន!! អ្នកនិយមបង្ហោះម៉ូតូតាមដងផ្លូវ ទីបំផុតទៅក៏មានថ្ងៃនេះដែរ (មានវីដេអូ)


អាមេរិក៖ វីដេអូដ៏រន្ធត់មួយ បានបង្ហាញអំពីសកម្មភាពរបស់បុរសម្នាក់ ដែលកំពុងជិះម៉ូតូនៅលើផ្លូវល្បឿនលឿនមួួយខ្សែក្នុងរដ្ឋផ្លរីដា ដោយគេឃើញអ្នកបើកបររូបនោះ បង្ហោះកង់មុខ តែខុសបច្ចេកទេស ក៏បណ្តាលឲ្យមានរឿងហេតុនឹកស្មានមិនដល់តែម្តង។

នៅពេលដែលបុរសម្នាក់ដែលជាអ្នកបើកម៉ូតូនោះ កំពុងបង្ហោះកង់មុខឡើងទៅលើអាកាស គេក៏បានហើបគូទចេញពីកែបម៉ូតូ។ ការបង្ហោះនេះមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែស្មានលំនឹងម៉ូតូមិនត្រូវ  រួចក៏ភ្លាត់ស្នៀត បោកខ្លួនទៅនឹងដី ត្រលប់ត្រលិន ២-៣ ជុំតែម្តង។ វីដេអូក៏បានបង្ហាញដែរថា បន្ទាប់ពីកើតហេតុ រូបគេមានរបួសនៅត្រង់ដៃខាងឆ្វេង។

មិត្តភក្តិរបស់បុរសរងគ្រោះម្នាក់បានបង្ហោះវីដេអូមួយនេះ ចូលទៅក្នុងបណ្តាញសង្គម Instagram ដោយមានពាក្យភ្ជាប់មួយចំនួនដែលសរសេរថា “ខ្ញុំបានរក្សាទុកវីដេអូមួយនេះអស់រយៈពេលជាយូរមកហើយ។ ឥឡូវនេះមិត្តរបស់ខ្ញុំបានធូរស្រាលពីរបួស ទើបខ្ញុំបង្ហោះវីដេអូនេះតែម្តង”។

“ហេតុការណ៍មួយនេះ បានកើតឡើងកាលពីឆ្នាំមុន។ នៅពេលនោះគេកំពុងបើកបរក្នុងល្បឿនប្រហែល ៩២ ទៅ ៩៧ គីឡូម៉ែត្រក្នុង១ម៉ោង។ រីករាយជាមួយវាទៅ! ” ៕

(សូមអូសចុះក្រោម ដើម្បីទស្សនាវីដេអូ)



សូមទស្សនាវីដេអូ៖



ប្រភព ៖ ដេលីម៊ែល

No comments:

Post a Comment

Author