loading...

Saturday, April 8, 2017

តើជារឿងគួរឲ្យសប្បាយចិត្តសម្រាប់យុវវ័យដែរឬទេ?? អ្នកវិទ្យាសាស្រ្តកំពុងស្រាវជ្រាវរក វ៉ាក់សាំង ការពារផ្ទៃមុខ កុំឲ្យកើតមុន!! (មានវីដេអូ)


បរទេស៖ ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្រកំពុងធ្វើការអភិវឌ្ឍន៍វ៉ាក់សាំដែលអាចបញ្ឃប់បញ្ហាមុនលើផ្ទៃមុខ។ យើងមិនមានវិធីដោះស្រាយលើបញ្ហាមុខមុនអស់រយៈពេលយ៉ាងយូរមកហើយ  ចំណែកមូលហេតុចំបងនៃបញ្ហាមុនលើផ្ទៃមុខគឺបណ្ដាលមកពីបាក់តេរីដែលប៉ះនឹងផ្ទៃមុខក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ ការញិចមុនអាចនឹងការពារកុំអោយវាកើតឡើងកាន់តែច្រើនបាន តែវាក៏អាស្រ័យលើការថែទាំរបស់អ្នកបន្ទាប់ពីសំអាតមុនរូច។


មុនពេលត្រូវបញ្ចេញអោយប្រើជាទូទៅ វ៉ាក់សាំងត្រូវបានសាកល្បងលើអ្នកដែលមានបញ្ហាកើតមុនជាមុនសិន។ បច្ចុប្បន្នក្រុមអ្នកវិទ្យាសាស្ត្រពីសាកលវិទ្យាល័យCaliforniaក្នុងក្រុង San Diego កំពុងសិក្សាលើដំណើរការពិនិត្យជាលិកាផ្ទៃមុខ។ Eric Huang អ្នកដឹកនាំក្រុមស្រាវជ្រាវបានប្រាប់ថា៖ មុនលើស្បែកជាមូលហេតុនៃបាក់តេរីដែលអ្នកធ្វើសកម្មភាពប្រចាំថ្ងៃ ហើយយើងមិនអាចបង្កើតវ៉ាក់សាំងការពារបាក់តេរីនោះទេ ព្រោះពេលខ្លះបាក់តេរីទាំងនោះវាផ្ដល់ប្រយោជន៍ដល់អ្នក។ យើងបានស្វែងរកអង្គបដិប្រាណការពារប្រូតេអ៊ីនដែលមានជាតិពុលក្នុងស្បែក ដោយសារបាក់តេរីមុនបង្កប់ក្នុងស្បែកជាមួយប្រូតេអ៊ីននោះ ទើបវាបង្កជាបញ្ហាមុនលើផ្ទៃមុខនៅពេលដែលពួកវាប៉ះជាមួយការរលាកពងតិចតួចលើស្បែកមុខ។


បញ្ហាមុនកើតមានចំពោះមនុស្សអាយុចន្លោះពី១១ទៅ៣០ឆ្នាំ វាមានភាគរយខ្ពស់រហូតដល់៨០%ចំពោះអ្នកដែលមានស្បែកសំបូរដោយជាតិខ្លាញ់។ ប៉ុន្តែវាមានការកើតឡើងច្រើនចំពោះក្មេងស្រីអាយុចន្លោះពី១៤ទៅ១៧ឆ្នាំ ហើយចំពោះក្មេងប្រុសគឺអាយុចន្លោះពី១៦ទៅ១៩ឆ្នាំ។ បញ្ហាមុននេះនិងធូរស្រាលទៅវិញនៅពេលមានវ័យកាន់តែច្រើន ជារឿយៗវានិងបាត់ពេលដែលឈានដល់អាយុ២៥ឆ្នាំ។ ក្នុងករណីខ្លះវានិងបន្តកើតមានទោះជាវ័យឈានដល់២៥ឆ្នាំក៏ដោយ។
ប្រហែល៥%នៃស្រ្តីនិង១%នៃបុរស មានបញ្ហាមុនលើផ្ទៃមុខបើទោះបីជាពួកគេមានវ័យច្រើនជាង២៥ឆ្នាំក៏ដោយ ហើយវាប្រហែលជាបណ្ដាលមកពីបញ្ហាដូចជាស្បែកសំបូរខ្លាញ់ជាដើម។

អ្នកឯកទេសខាងរោគសើស្បែកបានអោយដឹងថា៖ ស្ត្រីមានមុនខ្សាច់ច្រើនជាងបុរសដោយសារតែស្រ្តីមានកំរិតបំរែបំរួលអ័រម៉ូនមិនស្មើគ្នាខ្លាំងជាងបុរស។ ការញ៉ាំរបបអាហារមិនគ្រប់គ្រាន់ជាមូលហេតុនៃការកើតមុនលើមុខនៅពេលពេញវ័យ។ ក្រុមអ្នកស្រាវជ្រាវអ៊ីតាលីរកឃើញថា៖ ស្រ្តីងាយទទួលរងបញ្ហាកើតមុនច្រើនជាងបុរសប្រសិនបើទទួលទានផ្លែឈើនិងបន្លែមិនគ្រប់គ្រាន់។

វ៉ាក់សាំងការពារមុនលើមុខនេះបានរកឃើញកាលពីឆ្នាំមុន តែវាកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បង និងអភិវឌ្ឍន៍ជារឿយៗមុននិងអាចបំពេញគ្រប់ល័ក្ខខ័ណ្ឌទូទៅរបស់មនុស្ស៕ អត្ថបទ៖ Khmer5 News ប្រភព៖ DailyMail




No comments:

Post a Comment

Author