loading...

Saturday, April 8, 2017

គ្រាន់ឃើញស្ទើគាំងបេះដូង!! នារីម្នាក់ប៊ិសរថភ្លើងបុកស្លាប់ ខណៈនាងដើរឆ្លងផ្លូវរថភ្លើងដោយមិនប្រុងប្រយ័ត្ន!! (មានវីដេអូ)


បរទេស៖ នារីម្នាក់ប៊ិសនឹងត្រូវបុកស្លាប់ ដោយរថយន្តល្បឿនលឿន ដោយនាងគេចផុតតែប៉ុន្មានវីនាទីប់ុណ្ណោះចេញពី ផ្លូវរថភ្លើង។

រថភ្លេើងមួយខ្សែ បានរត់ឆ្លងកាត់ស្ថានីយ៍ Mount Eden ក្នុងទីក្រុង Auckland ប្រទេសនូវែលហ្សេឡង់ កាលពីថ្ងៃសុក្រ ទី០៧ មេសាកន្លងទៅនេះ អ្នកបើកបររថភ្លើង បានបង្ខំជាន់ប្រាំង ខណៈគាត់បានប្រទះឃើញនារីម្នាក់ឆ្លងផ្លូវរថភ្លើង ដោយមិនមើលមុខ មើលក្រោយ យ៉ាងរហ័ស។


វីដេអូដែលធ្វើឲ្យអ្នកទស្សនាស្ទើតែគាំងបេះដូង បានបង្ហាញពីនារីមិនស្គាល់អត្តសញ្ញាណម្នាក់ ក្នុងសំលៀកបំពាក់អាវក្រៅពណ៌ផ្កាឈូក បែរខ្នងដាក់រថយន្តកំពុងរំកិលជិតដល់ បោះជំហានឆ្លងផ្លូវរថភ្លើងយ៉ាងរហ័ស ដោយមិនខ្វល់ នឹងបំរាមគ្រោះថ្នាក់នោះទេ បន្ទាប់មកជាសំណាងរបស់នាង ដែលនាងក្រលេកឃើញរថភ្លើងជិតដល់ ក៏ស្ទុះរត់ចេញទាន់ពេល៕ អត្ថបទ៖ Khmer5 News


សូមទស្សនាវីដេអូខាងក្រោម បង្ហាញអំពីវិនាទីដ៏រន្ធត់នេះ (ហាមអ្នកខ្សោយមើល)៖



ប្រភព៖ DailyMail

No comments:

Post a Comment

Author