loading...

Friday, April 7, 2017

ស្ត្រីជាម្តាយម្នាក់ស្រែកត្រហូរយំ និងបាត់បង់ម្ចាស់ការ ខណៈកូនស្រីជាទីស្រឡាញ់ត្រូវបានវង្វេងបាត់មិនដឹងទៅទីណា?? (មានវីដេអូ)


បរទេស៖ យើងទាំងអស់គ្នា គ្រាន់តែសាកស្រម័យពីអារម្មណ៍របស់នាងមើល ពេលដឹងថាបាត់កូនស្រ្តីជាទីស្រឡាញ់ ពុំដឹងទៅទៅណា ? អ្នកនាំនាងទៅ? តើមានអារម្មណ៍ យើងមានអារម្មណ៍បែបណា?

តាមរយៈវីដេអូ ដែលត្រូវបានគេបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយគណនីមួយឈ្មោះ «Veara Wangke» គេឃើញ ស្ត្រីជាម្តាយរូបនេះ នៅឈរតែម្នាក់ឯង ដោយពុំឃើញកូនស្រីនៅក្បែរ ខណៈនាងកំពុងសម្លឹងរកមើលកូនស្រីរបស់នាងគ្រប់ទីកន្លែង នៅកន្លែងតាំងពិពណ៌អាហារមួយក្នុងប្រទេស ឥណ្ឌូនេស៊ី នេះបើយោងតាមសារព័ទឥមាន World OF Buzz បានបញ្ជាក់យ៉ាងដូច្នេះ។



បន្ទាប់សម្លឹងរកមើលកូនស្រីជាទីស្រឡាញ់ កាន់តែពុំឃើញ ស្រ្តីជាម្តាយរូបនេះ បានឡើងឈរលើតុ ក្នុងស្ថានភាពដ៏ឲ្យសង្វែក មុនពេលនាងលោតចុះមកដីវិញ និងអង្គុយយំ។  

អ្នកឃើញហេតុការណ៍ជាច្រើននាក់ ព្យាយ៉ាមលួងលោមនាង ឲ្យស្ងប់អារម្មណ៍ ប៉ុន្តែហាក់ដូចជាមិនបានការសោះ ដោយនាងនៅតែបន្តត្រហូរយំស្រែករកកូនស្រីដដែល។

នៅនាទីចុងក្រោយ ពិតជាសំណាងមែន បុគ្គលិកនៅកន្លែងតាំងពិពណ៌ បានជួយនាំកូនស្រីនេះ មកជួយម្តាយវិញ ធ្វើឲ្យពួកគេទាំង ២នាក់យំឳបគ្នាយ៉ាងរីករាយ លាយកម្សត់ ខណៈអ្នកឃើញហេតុការណ៍ជាច្រើននាក់នាំគ្នាទះដៃអបអរសាទរ៕ អត្ថបទ៖ Khmer5 News

សូមទស្សនាវីដេអូ ដែលបង្ហាញពីទិដ្ឋភាពទាំងស្រុងនៅកន្លែងកើតហេតុ៖



No comments:

Post a Comment

Author