loading...

Saturday, April 8, 2017

កុមារអាយុ ៤ឆ្នាំ មានរូបរាងដូចតាចាស់អាយុ ៨០ឆ្នាំ!! ប្រវត្តិដ៏កម្សត់ និងការវិឌ្ឍន៍​ខុសប្រក្រតីនៃហ្សែនរបស់កុមារអភ័ព្វរូបនេះ ដែលធ្វើឲ្យអ្នកអានអាណិតអាសូរ!!


បរទេស៖ កុមារម្នាក់ឈ្មោះ Bayezid Hossain រស់នៅស្រុក Magura ភាគខាងត្បូងប្រទេសបង់ក្លាដេស។ គេទទួលរងជំងឺ Progeria ដែលហ្សែនមិនស្ថិតនៅតាមលំដាប់លំដោយ ហើយរោគសញ្ញារបស់វាគឺធ្វើអោយចាស់មុនអាយុ។ មុខរបស់ក្មេងប្រុសនេះហើម ភ្នែកទាំងគូខូងចូលក្នុង ត្របកភ្នែកយារធ្លាក់ ហើយស្បែករបស់គេ យារធ្លាក់ ដូចមនុស្សចាស់អាយុ ៨០ឆ្នាំ អីញ្ចឹង។ ប្រជាជនក្នុងភូមិមិនចង់ទៅក្បែរគេទេ ហើយក្មេងៗ ក៏ខ្លាច មិនលេងជាមួយគេដែរ តែគេឆ្លាតណាស់ហើយមានចិត្តល្អទៀត។

ម្តាយរបស់ Bayezid មានឈ្មោះ Tripti Khatun ទើបតែមានអាយុ ១៨ឆ្នាំ បាននិយាយថា៖ ខ្ញុំភ័យខ្លាចមិនហ៊ានមើលកូនទេ ពេលគេកើតមក ព្រោះគេមានតែស្បែក និងឆ្អឹង។ គេហាក់ដូចជាមនុស្សចម្លែក ហើយក៏ជាក្តីឈឺចាប់សម្រាប់ខ្ញុំ។ កុមារ Bayezid រៀនដើរនៅអាយុ ៣ឆ្នាំ តែគេដុះធ្មេញពេញមាត់នៅអាយុបីខែ។ គេមិនដូចក្មេងដ៏ទៃទេ គេមើលទៅដូចតាចាស់ម្នាក់អីញ្ចឹង។ គេជាកូនដំបូងរបស់ខ្ញុំ ហើយខ្ញុំមិនអាចទ្រាំនិងក្តីឈឺចាប់ដែលឃើញសភាពកូនបែបនេះទេ។ កូនប្រុសរបស់ខ្ញុំឆ្លាតណាស់ ហើយខ្ញុំតែងតែភ្ញាក់ផ្អើលរាល់សំណួរដែលគេសួរខ្ញុំ។ ខ្ញុំមានអារម្មណ៍ខ្លោចផ្សាណាស់ព្រោះតែរូបរាងរបស់គេ ធ្វើអោយអ្នកផងមិនចង់នៅក្បែរ។ ការលូតលាស់នៃរាងកាយរបស់គេខុសធម្មតាតែប្រាជ្ញាវ័យឆ្លាត គេពូកែសួរហើយឆ្លាតលើសអាយុរបស់គេ។ Lovelu Hossain អាយុ២២ឆ្នាំជាឪពុករបស់Bayezid ដែលធ្វើការជាកម្មករនិយាយថា៖ ខ្ញុំមានមោទនភាពចំពោះកូនខ្ញុំ គេពិតជាឆ្លាតលើសក្មេងដ៏ទៃ ហើយគេមានភាពរីករាយ រួសរាយរាក់ និងស្និទស្នាលណាស់ចំពោះបងប្អូនជីដូនមួយគេ។ យើងក៏ដូចជាឪពុកម្តាយដ៏ទៃទៀតដែរ គឺចង់អោយកូនមានសុខភាពល្អ រស់នៅបានយូរអង្វែង។ យើងមានអារម្មណ៍ថានិងមានអព្ភូតហេតុអស្ចារ្យមួយជួយយើងអោយបានប្រសើរ។


ជាទូទៅអ្នកជំងឺ Progeria តែងស្លាប់ដោយសារគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលនៅអាយុប្រមាណ ១៣ឆ្នាំ។ ហ្សែនរបស់កុមារ Bayezid តភ្ជាប់គ្នាខុសធម្មតា ដែលធ្វើអោយដំណើរការរាងកាយមានសភាពខុសប្រក្រតី។ កុមារ Bayezid កើតក្នុងឆ្នាំ ២០១២ ឪពុកម្តាយរបស់គេមានភាពតក់ស្លុតពេលឃើញកូនប្រុសលើកដំបូង។ វេជ្ជបណ្ឌិតនិយាយថា៖ កម្រឃើញក្មេងបែបនេះណាស់ ហើយយើងមិនអាចធ្វើអ្វីបានទេ។ ក្ដីលំបាកនិងទុក្ខកង្វល់នេះវាបន្ថែមលើបន្ទុកគ្រួសារដែលក្រីក្រមួយនេះ។ ឪពុករបស់ Bayezid ខិតខំធ្វើការណាស់ដើម្បីរកប្រាក់មកចិញ្ចឹមនិងព្យាបាល Bayezid តែគ្មានវិធីកែប្រែបាន។ យើងពិតជាអាណិតBayezid និងឪពុកម្តាយរបស់គេណាស់ ដែលជួបក្នុងស្ថានភាពបែបនេះ យើងសូមជូនពរអោយពួកគេជួបតែសំណាងល្អ៕ អត្ថបទ៖ Khmer5 News


No comments:

Post a Comment

Author