អាមេរិក៖ វីដេអូដ៏រន្ធត់មួយ បានបង្ហាញអំពីសកម្មភាពរបស់បុរសម្នាក់ ដែលកំពុងជិះម៉ូតូនៅលើផ្លូវល្បឿនលឿនមួួយខ្សែក្នុងរដ្ឋផ្លរីដា ដោយគេឃើញអ្នកបើកបររូបនោះ បង្ហោះកង់មុខ តែខុសបច្ចេកទេស ក៏បណ្តាលឲ្យមានរឿងហេតុនឹកស្មានមិនដល់តែម្តង។
នៅពេលដែលបុរសម្នាក់ដែលជាអ្នកបើកម៉ូតូនោះ កំពុងបង្ហោះកង់មុខឡើងទៅលើអាកាស គេក៏បានហើបគូទចេញពីកែបម៉ូតូ។ ការបង្ហោះនេះមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែស្មានលំនឹងម៉ូតូមិនត្រូវ រួចក៏ភ្លាត់ស្នៀត បោកខ្លួនទៅនឹងដី ត្រលប់ត្រលិន ២-៣ ជុំតែម្តង។ វីដេអូក៏បានបង្ហាញដែរថា បន្ទាប់ពីកើតហេតុ រូបគេមានរបួសនៅត្រង់ដៃខាងឆ្វេង។
មិត្តភក្តិរបស់បុរសរងគ្រោះម្នាក់បានបង្ហោះវីដេអូមួយនេះ ចូលទៅក្នុងបណ្តាញសង្គម Instagram ដោយមានពាក្យភ្ជាប់មួយចំនួនដែលសរសេរថា “ខ្ញុំបានរក្សាទុកវីដេអូមួយនេះអស់រយៈពេលជាយូរមកហើយ។ ឥឡូវនេះមិត្តរបស់ខ្ញុំបានធូរស្រាលពីរបួស ទើបខ្ញុំបង្ហោះវីដេអូនេះតែម្តង”។
“ហេតុការណ៍មួយនេះ បានកើតឡើងកាលពីឆ្នាំមុន។ នៅពេលនោះគេកំពុងបើកបរក្នុងល្បឿនប្រហែល ៩២ ទៅ ៩៧ គីឡូម៉ែត្រក្នុង១ម៉ោង។ រីករាយជាមួយវាទៅ! ” ៕
(សូមអូសចុះក្រោម ដើម្បីទស្សនាវីដេអូ)
សូមទស្សនាវីដេអូ៖
ប្រភព ៖ ដេលីម៊ែល
No comments:
Post a Comment