loading...

Saturday, April 8, 2017

ក្រពើយក្សប្រវែង ៤,២ម៉ែត្រ ត្រូវចាប់បាននៅក្នុងកន្លែងស្ទូចត្រីដ៏ពេញនិយមមួយ!! ចាប់តាំងពីដើមឆ្នាំនេះមកក្រពើសរុប ១១៤ក្បាល ត្រូវចាប់បាន!!


បរទេស៖ ក្រពើទឹកប្រៃដែលនៅលើទូកនោះមានប្រវែង ៤.២ម៉ែត្រ ដែលចាប់បាននៅតំបន់ Southpor នៅជិតទីក្រុង Darwin ក្នុងប្រទេសអូស្ត្រាលី។ យោងទៅតាមសារព័ត៌មាន NT បានអោយដឹងថា៖ វាជាលើកទីពីរហើយក្នុងខែនេះដែលចាប់បានក្រពើយក្សវែងជាង ៤ម៉ែត្រ នៅជិតតំបន់នេសាទ និងលំហែកាយ។

រយៈពេលបួនខែក្នុងឆ្នាំនេះអង្គការ NT Parks and Wildlife ចាប់បានក្រពើចំនួន១១៤ក្បាលដើម្បីយកមកត្រួតពិនិត្យនិងរាប់ចំនួននៃការកើនឡើងរបស់ពួកវា។ វាមានចំនួនកើនឡើងទ្វេរដងដែលកាលពីឆ្នាំមុនអង្គការ NT Parks and Wildlife ចាប់បានតែ៥៣ក្បាលប៉ុណ្ណោះ នេះបញ្ជាក់ថាក្រពើមានការកើនឡើងដោយសារធ្វើបំលាស់ទីពីមួយកន្លែងទៅមួយកន្លែង។ តាមរបាយការណ៍ពីគណនីហ្វេសប៊ុករបស់អង្គការបានបញ្ចេញអោយដឹងថា៖ ក្រពើធំៗទាំងនេះផ្លាស់ទីគ្រប់ច្រកល្ហកនៃផ្លូវទឹក គ្រាន់តែក្នុងខែមិនាអង្គការ NT Parks and Wildlifeចាប់បានច្រើនជាងហាសិបក្បាលទៅទៀត។ នេះជារឿងគ្មានសុវត្ថិភាពក្នុងការធ្វើ  វាលំបាកហើយគ្រោះថ្នាក់ក្នុងការគ្រប់គ្រងក្រពើធំៗ។

ចំនួនដ៏ច្រើននៃក្រពើធំៗដែលចាប់បានក្នុងឆ្នាំនេះ អង្គការ NT Parks and Wildlifeបានចេញរបាយការណ៍បង្ហាញអោយដឹងតាមប្រព័ន្ធផ្សព្វផ្សាយដើម្បីជាការរំលឹដាស់តឿនអំពីការធ្វើដំណើរនៃសត្វក្រពើធំៗទៅគ្រប់ច្រកល្ហកនៃផ្លូវទឹកនានា។

មន្ត្រីអង្គការ NT Parks and Wildlifeនិយាយថាធ្លាប់មានមនុស្សលបដោះអន្ទាក់របស់ពួកគេយកក្រពើ។ អ្នកដែលលួចដោះអន្ទាក់របស់អង្គការយកក្រពើប្រឈមមុខនិងការពិន័យជាប្រាក់៧៧០០$ ហើយអាចជាប់ពន្ធនាគាររហូតដល់ប្រាំមួយខែ៕ អត្ថបទ៖ Khmer5 News








No comments:

Post a Comment

Author