loading...

Wednesday, April 12, 2017

សន្តិសុខក្រុមហ៊ុន United Airlines ចាប់អូញអតិជិជនទាំងបង្ខំចេញពីយន្តហោះ ខណៈក្រុមហ៊ុននេះលក់សបុត្រលើសចំនួនកៅអីដែលខ្លួនមាន!! (មានវីដេអូ)


បរទេស៖ ក្រោយពីមានរឿងអាស្រូវហៅសន្តិសុខចាប់អូញភ្ញៀវចេញទាំងបង្ខំពីយន្តហោះ ក្រុមហ៊ុន United Airlines ត្រូវខាតបង់ភាគហ៊ុនជាង ២០០លានដូល្លារ ដោយសារអតិជិជន ធ្វើពហិការប្រឆាំងទៅនឹងគ្រប់ការហោះហើរទាំងអស់របស់ក្រុមហ៊ុនមួយនេះ។

គួររំលឹកផងដែរ វីដេអូមួយ ត្រូវបានផ្សាយកាលពីថ្ងៃទី០៩ ខែមេសាកន្លងទៅនេះ បានបង្ហាញអំពីសកម្មភាពក្រុមសន្តិសុខរបស់ក្រុមហ៊ុន United Airlines ចាប់ទាញអូស បុរសម្នាក់ទាំងបង្ខំឲ្យចុះចេញពីយន្តហោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាបុរសរងគ្រោះ ត្រូវបានគេស្គាល់អត្តសញ្ញាណជាជនជាតិអាមេរិចកាំង ដើមកំណើតវៀតណាម។ បុរសរងគ្រោះមានឈ្មោះថា «David Dao» មានមុខរបរជាវេជ្ជបណ្ឌិត សព្វថ្ងៃគាត់រស់នៅក្នុងរដ្ឋ Ketntucky សហរដ្ឋអាមេរិច។



បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងយ៉ាងដូច្នេះថា  ដើមហេតុដំបូងនៃរឿងដ៏គួរឲ្យអាម៉ាស់មួយនេះ ផ្តើមចេញពីក្រុមហ៊ុនយន្តហោះមួយនេះ បានលក់សបុត្រចេញច្រើនលើសចំនួនកៅអីក្នុងយន្តហោះ។ បន្ទាប់ពីមានអ្នកធ្វើដំណើរនាំគ្នាឡើងចូលយន្តហោះរហូតពេញហើយ ទើបក្រុមហ៊ុននេះប្រទះឃើញថាអូតែសចំនួន ៤នាក់របស់ខ្លួនគ្មានកន្លែងអង្គុយ។ ទើបក្រុមហ៊ុននេះ ធ្វើការសុំអធ្យាស្រ័យពីភ្ញៀវ និងផ្តល់ជម្រើសព្រាវដល់ឈ្មោះអតិជិជនចំនួន ៤នាក់ ចាកចេញពីយន្តហោះជាមួយទឹកប្រាក់នួន ៨០០ដូល្លារ មានអតិថិជនចំនួន ៣នាក់យល់ ព្រមតាមសំនើរនេះ ដោយលែកលោកវេជ្ជបណ្ឌិត «David Dao» គាត់ពុំយល់ព្រមនឹងសំនើរនេះទេ ដោយថាគាត់មានភារកិច្ច ត្រូវតែចេញដំណើរទៅពិនិត្យអ្នកជំងឺរបស់គាត់។


រឿងរាវដ៏ចម្រុងចម្រាស់មួយនេះ ត្រូវគេចែកចាយឡើងកក្រើកពេញបណ្តាញអ៊ីធឺណែត និងបណ្តាញសង្គមជាច្រើនជុំវិញពីភពលោក ធ្វើឲ្យទាំងអ្នកទស្សនាជាច្រើន មានការខឹងយ៉ាងខ្លាំងចំពោះទង្វើរនេះ។ គួរបញ្ជាក់ផងដែរ នៅលើបណ្តាញសង្គមចិន វីដេអូនេះទទួលបានចំនួនទស្សនាជាង ៤៨០លានដង ជាពិសេសជនជាតិវៀតណាម។ ទស្សនិកជនជាច្រើនបានសម្តែងការមិនពេញចិត្ត និងប្រឆាំងនឹងទង្វើររបស់ក្រុមហ៊ុនមួយនេះ ទោះបីជាមានការសុំទោសពី CEO ក្រុមហ៊ុននេះគឺលោក Oscar Munoz ក៏ដោយ៕ អត្ថបទ៖ Khmer5 News


សូមទស្សនាវីដេអូអំពីសកម្មភាពក្រុមសន្តិសុខចាប់អូសលោក «David Dao» ចេញពីហោះយន្តទាំងបង្ខំ ខាងក្រោមនេះ៖


ប្រភព៖ MailDaily

No comments:

Post a Comment

Author